Written by ភ្នំពេញដេលីញូវ | |
Wednesday, 14 March 2012 02:09 | |
មានឈ្មោះថា M55 Terminus bike ផលិតដោយ ព្រះអង្គម្ចាស់ Monaco Albert II។កង់នេះភ្ជាប់ម៉ាស៊ីនតូច មួយដែលអ្នកជិះមិនចាំបាច់ធាក់ បានចំងាយ៤០គីឡូម៉ែត្រហើយ មានល្បឿនឡើងដល់៧០គីឡូម៉ែត្រ ក្នុងមួយម៉ោង។គេផលិតតែ២៥០គ្រឿងទេហើយតួកង់នឹង ឧបករណ៏ផលិតពីសារជាតុពិសេសដូចជា titaniumសរសៃ carbon ប្រព័ន្ឋចង្កៀង LEDមានអាគុយប្រភេទ Litium-polimer។ មានបំពាក់ឧបកណ៏ផ្តល់ព័តមានដូចជាល្បឿនជាដើម។មានប្រអប់លេខលីបកង់យីហោ Shimano,។ល។វា មានទំងន់៣៣គីឡូក្រាម។![]() ![]() ![]() |
Tuesday, March 20, 2012
កង់មានតំលៃ35.000 USD
Sunday, March 11, 2012
៥ឆ្នាំទៀត អង់គ្លេសនឹងដំណើរការរថយន្តដែលអាចហោះបាន
ថ្ងៃទី 23 ខែកកដ្តា ឆ្នាំ2011,
![](http://akt-media.com/images/B/11072313m.jpg)
ថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រផ្នែករថយន្ត របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា ក្នុងរយៈពេល៥ឆ្នាំខាងមុខ រថយន្តអាចបម្លែងជាយន្តហោះ នឹងដំណើរការបានជាធម្មតាបាន បន្ទាប់ពីអាជ្ញាធរអង់គ្លេសទទួលស្គាលគំរូរថយន្តនេះ ជាផ្លូវការ។
រយន្តប្រភេទនេះ មានកៅអីចំនួន២ ។ នៅអ្នកចុចប៊ូតុងរួច រយៈពេល១៥នាទីក្រោយមក ស្លាប់របស់យន្តហោះ នឹងចេញឡើង ដោយស្វ័យប្រវត្តិ រីឯកម្លាំងម៉ាស៊ីននឹងប្តូរទៅជាប្រើប្រាស់ដោយស្លាបចក្រ នៅកងខាងក្រោយ។
នៅពេលដែលវា នៅជារថយន្ត វាមានទទឹង ១,៧ម. កម្ពស់២ម. បណ្តោយ៥,៩៧ម. ល្បឿនលឿនបំផុត ១០៤,៥គ.ម ក្នុងមួយម៉ោង និងដើរដោយកម្លាំងពីកង់រថយន្តខាងក្រោយ។ ប៉ុន្តែនៅពេលប្តូរជាយន្តហោះ វាមានទទឹង៨,១ម. កម្ពស់២ម. បណ្តោយ៦,០៦ម. ល្បឿនលឿនបំផុត ១៨៥គ.ម ក្នុងមួយម៉ោង និងដើរដោយកម្លាំងពីស្លាបចក្រ៤ នៅខាងក្រោយតួយន្តហោះ។
លោក ចូណាថាន នីកូលសុន (Jonathan Nicholson) អ្នកនាំពាក្យអាជ្ញាធរអាកាសចរណ៍ស៊ីវិលអង់គ្លេស បាននិយាយថា” អាមេរិក និងអង់គ្លេស សុទ្ធតែបានទទួលស្គាល់ស្តង់ដារ សុវត្ថិភាពរបស់រថយន្តនេះ អ្នកអាចបើកបរបានតាមធម្មតាឬ ហោះលើអាកាសតាមចំណូលចិត្តរបស់អ្នក”៕
![](http://akt-media.com/images/B/11072314m.jpg)
![](http://akt-media.com/images/B/11072315m.jpg)
![](http://akt-media.com/images/B/11072316m.jpg)
![](http://akt-media.com/images/B/11072317m.jpg)
![](http://akt-media.com/images/B/11072318m.jpg)
![](http://akt-media.com/images/B/11072319m.jpg)
Tata បង្ហាញរថយន្តស្រោបមាស តម្លៃ៤,៦លានដុល្លារ
ថ្ងៃទី 02 ខែតុលា ឆ្នាំ2011,
![](http://akt-media.com/images/E/11092407.jpg)
ដំបូង រថយន្តនេះមានតម្លៃត្រឹមតែ៣.០០០ដុល្លារអាមេរិកប៉ុណ្ណោះ តែកបានប្រែក្លាយជារថយន្តដ៏ថ្លៃបំផុតក្នុងពិភពលោក ក្រោយពីស្រោបដោយមាស និងគ្រឿងអលង្ការផ្សេងៗ ដែលមានតម្លៃ៤,៦លានដុល្លារអាមេរិក។ ដោយសហការជាមួយក្រុមហ៊ុនគ្រឿងអលង្ការ Goldplus (ហ្កូលផ្លាស់) ឧស្សាហកម្មផលិតរថយន្ត Titan Industry បានសម្រេចចិត្តបង្កើតរថយន្ត Tata Nano ដែលថ្លៃបំផុតក្នុងលោក ដោយប្រើអស់មាសទំហំ២២ការ៉ាត់ចំនួន៨០គ.ក្រ ប្រាក់សុទ្ធ១៥គ.ក្រ និងត្បូងផ្សេងៗចំនួន១០,០០០គ្រាប់។
រថយន្តដ៏ថ្លៃនេះ ត្រូវបានដាក់តាំងបង្ហាញជាលើកដំបូងនៅមហោស្រពតាតា (Tata Theatre) ក្នុងទីក្រុងមុំបៃ (Mumbai) កាលពីថ្ងៃ១៩ កញ្ញា ហើយនឹងធ្វើដំណើររយៈពេល៦ខែ ក្នុងបណ្តាទីប្រជុំជនប្រទេសឥណ្ឌា ៕
ពីងពាងធ្វើសំបុកក្នុងបំពង់ផ្សែងរថយន្ត Mazda ប្រមូលទិញរថយន្តវិញ
ថ្ងៃទី 22 ខែមីនា ឆ្នាំ2011,
![](http://akt-media.com/images/stories/a86.jpg)
ពួកគេបានប្រមូលទិញរថយន្ត Mazda ឆ្នាំ ២០០៩ និង ២០១០ ចំនួន ៥០.០០០គ្រឿង នៅសហរដ្ឋអាមេរិក និង ១៥.០០០គ្រឿងទៀតនៅប្រទេសកាណាដា ម៉ិចសិចកូ និងព័រតូរីកូ ។
មូលហេតុ គឺដោយសារពីងពាងបានធ្វើសំបុកនៅក្នុងបំពង់ផ្សែងរថយន្ត ធ្វើឲ្យស្ទះដល់ឧស្ម័ន ដែលបញ្ចេញតាមបំពង់ ធ្វើឲ្យសម្ពាធខ្យល់កើនឡើងនៅក្នុងធុងសាំង ដែលអាចធ្វើឲ្យផ្ទុះ និងឆេះបាន ។
![](http://akt-media.com/images/stories/a85.jpg)
Volkswagen XL1 រថយន្តស៊េរីថ្មី ស៊ីសាំងតិចបំផុត
![](http://akt-media.com/images/001/11062513.jpg)
ថ្មីៗនេះក្រុមហ៊ុនផលិតរថយន្ត Volkswagen ( វ៉ុលស៍វ៉ាហ្គែន ) បានដាក់តាំងបង្ហាញរថយន្ត Volkswagen XL1 ស៊េរីថ្មី ស៊ីសាំងតិចបំផុតនៅក្នុងមជ្ឈមណ្ឌលតាំងពិព័រណ៍រថយន្តប្រទេ សកាតារ ( Qatar moto show ) ។
Volkswagen XL1 ជាប្រភេទរថយន្ត ២កៅអី ម៉ាស៊ីន 800cc TDI ស៊ីសាំង២ ភ្ជាប់ទៅនឹងម៉ូទ័រអគ្គិសនី មានប្រវែងជិត៤ម៉ែត្រ ទម្ងន់៧៩៥គ.ក្រ រចនាជុំវិញ ដោយសរសៃកាបូន ពាសដោយប៉ូលីមែរ ផ្នែកខាងក្រៅ ដែលធ្វើឲ្យវាមើលទៅភ្លឺរលើបរលោង គួរឲ្យទាក់ទាញ វាអាចបង្កើនល្បឿនពី ០ទៅ៩៦គ.មក្នុងមួយម៉ោង ក្នុងរយៈពេលត្រឹមតែ១១,៩វិនាទី និងមានល្បឿនអតិបរិមា ១៥៨,៦គ.ម ក្នុងមួយម៉ោង ។
Volkswagen XL1 គ្រោងនឹងចេញលក់លើទីផ្សារអង់គ្លេស និងអាល្លីម៉ង់ក្នុងឆ្នាំ២០១៣ខាងមុខនេះហើយ ៕
Vokswagen TIGUAN 2011
ថ្ងៃទី 28 ខែមករា ឆ្នាំ2011,
![](http://akt-media.com/images/stories/201101/11012837.jpg)
ដើម្បីឱ្យកាន់តែទំនើបជាងមុន។
ការរចនាផ្នែកខាងក្រៅ ៖ មាន ៣ម៉ូដែល KW S/ SE nig SEL។ តួរថយន្តផ្នែកខាងក្រៅ មានការកែច្នៃបន្តិចបន្តួច ជាពិសេស ផ្នែកខាងមុខ ខណៈដែលផ្នែកក្រោយ នៅរក្សាទ្រង់ទ្រាយដើមស្រដៀងទៅនឹងរថយន្តស៊េរី ២០១០ ដែរ។
លការរចនាផ្នែកខាងក្នុង ៖ ម៉ាស៊ីន ២.០លីត្រ ស៊ីឡាំង ៤ និងកម្លាំងម៉ាស៊ីន ២០០សេះ។ ផ្នែកខាងក្នុងធំទូលាយ ជាពិសេស កៅអីជួរក្រោយអាចរំកិលទៅមុខ ឬថយក្រោយបាន ១៥,២៤ស.ម ដែលអាចឱ្យអ្នករំកិលទំហំ នៃកន្លែងផ្ទុកអីវ៉ាន់ បាំងខាងក្រោយ ឬកន្លែងដាក់ជើង សម្រាប់អ្នកជិះកៅអីក្រោយតូច ឬធំបាន។ រថយន្តនេះ ស៊ីសាំង ៣,៧៨លីត្រ ក្នុងចម្ងាយផ្លូវ ៣០,៥៧គ.ម ក្នុងក្រុង ឬ ៤១,៨៤គ.ម ក្រៅក្រុង សម្រាប់រថយន្តប្រើលេខដៃ និងចម្ងាយផ្លូវ ២៨,៩៦គ.ម ក្នុងក្រុង ឬ៣៨,៦២គ.ម ក្រៅក្រុង សម្រាប់លេខស្វ័យប្រវត្តិ។
លប្រព័ន្ធសុវត្ថិភាព ៖ ប្រព័ន្ធហ្វ្រាំង Antilock brakes និងបំពាក់ទៅដោយពោងសុវត្ថិភាព។ ក្រុមហ៊ុននឹងលក់ចេញ ក្នុងតម្លៃពី ២៣.៤៨៥ ទៅ ៣៧.០៥០ដុល្លារ៕
TOYOTA Tundra 2011
![](http://akt-media.com/images/stories/201101/11012839.jpg)
សម្រាប់រថយន្តស៊េរី ២០១១នេះ ពុំសូវមានលក្ខណៈខុស
ពីស៊េរីចាស់ប៉ុន្មានទេ ប៉ុន្តែ អ្វីដែលប្លែកនោះ គឺកន្លែងគោះក្រញមបារី ត្រូវបានដាក់ជំនួសដោយព្រី សាកភ្លើង ដែលមានថាមពល ១២វ៉ុលវិញ និងការកែច្នៃផ្នែកខាងមុខ ឱ្យមានរាងខុសពីមុនបន្តិចបន្តួច។ ផ្នែកខាងក្នុង បំពាក់ដោយម៉ាស៊ីន 4/6lIRt V-8 គ្រប់ម៉ូដែល ឧបករណ៍ចាក; MP3/ USB សម្រាប់ភ្ជាប់ជាមួយនឹង iPod, ពលុតៀតៀហ កាមេរ៉ាសម្រាប់មើលខាងក្រោយ និងវីដេអូ DVD សម្រាប់ការកម្សាន្តទៀតផង។ ដំបូលអាចបើកបាន សម្រាប់តែម៉ូដែល Crew Max ប៉ុណ្ណោះ។
ដោយឡែក ចំពោះប្រព័ន្ធសុវត្ថិភាពវិញ បំពាក់ដោយប្រព័ន្ធហ្វ្រាំង Antilock សម្រាប់កង់ទាំង៤ ប្រព័ន្ធការពារភាពរអិល និងការកកិត ពោងសុវត្ថិភាព។
ក្រុមហ៊ុននឹងចេញលក់ ចាប់ពីតម្លៃ ២៤.៩១០ដុល្លារ ដល់ ៤៣.៤៣០ដុល្លារ ទៅតាមម៉ូដែលនីមួយៗ៕