Tuesday, March 20, 2012

កង់មានតំលៃ35.000 USD


Written by ភ្នំពេញដេលីញូវ   
Wednesday, 14 March 2012 02:09
មានឈ្មោះថា M55 Terminus bike  ផលិតដោយ ព្រះអង្គម្ចាស់ Monaco  Albert II។កង់នេះភ្ជាប់ម៉ាស៊ីនតូច មួយដែលអ្នកជិះមិនចាំបាច់ធាក់ បានចំងាយ៤០គីឡូម៉ែត្រហើយ មានល្បឿនឡើងដល់៧០គីឡូម៉ែត្រ ក្នុងមួយម៉ោង។គេផលិតតែ២៥០គ្រឿងទេហើយតួកង់នឹង ឧបករណ៏ផលិតពីសារជាតុពិសេសដូចជា titaniumសរសៃ carbon ប្រព័ន្ឋចង្កៀង LEDមានអាគុយប្រភេទ Litium-polimer។ មានបំពាក់ឧបកណ៏ផ្តល់ព័តមានដូចជាល្បឿនជាដើម។មានប្រអប់លេខលីបកង់យីហោ Shimano,។ល។វា មានទំងន់៣៣គីឡូក្រាម។

Sunday, March 11, 2012

៥​ឆ្នាំ​ទៀត​ អង់​គ្លេស​នឹង​ដំណើរ​ការ​រថយន្ត​ដែល​អាច​ហោះ​បាន​


ថ្ងៃទី​ 23 ខែកកដ្តា ឆ្នាំ2011,

ថ្មីៗ​នេះ ក្រុ​ម​អ្ន​​ក​​​វិ​ទ្យាសា​ស្ត្រផ្នែ​ករ​ថ​យ​ន្ត ​រ​បស់​ប្រ​ទេ​ស​អ​ង់គ្លេ​ស បាន​ឲ្យ​ដឹង​ថា​​ ក្នុ​ង​រ​យៈ​ពេ​ល​៥​ឆ្នាំ​ខា​​ង​មុខ​ រ​ថ​យ​​ន្ត​អា​ច​បម្លែ​ង​ជា​យ​ន្ត​ហោះ​ ​នឹង​ដំ​ណើ​រកា​​រ​បា​ន​ជា​ធ​ម្ម​តា​បា​ន​ ​ប​ន្ទា​ប់​ពីអា​ជ្ញា​ធ​រ​អ​ង់​គ្លេ​សទ​ទួ​ល​ស្គា​ល​គំ​រូ​រ​ថយ​ន្ត​នេះ ជា​ផ្លូ​វ​​កា​រ​។​

​រ​យន្ត​ប្រភេ​ទ​នេះ​​ មា​ន​កៅ​អី​ចំ​នួ​ន​២​ ​។​ ​នៅ​អ្ន​​ក​ចុ​ច​ប៊ូ​តុ​ង​រួ​ច រ​យៈ​ពេ​ល​១​៥​នា​ទី​ក្រោ​យ​ម​ក​ ​ស្លា​ប់​រ​ប​ស់​យ​ន្ត​ហោះ​ ​នឹ​ង​ចេ​ញ​ឡើ​ង​ ដោ​យ​ស្វ័​យ​ប្រ​វ​ត្តិ​ ​រី​ឯ​ក​ម្លាំ​ង​ម៉ា​ស៊ី​ន​នឹង​ប្តូរ​ទៅ​ជា​ប្រើ​ប្រា​ស់​ដោ​យ​ស្លា​ប​ច​ក្រ ​​នៅក​ង​ខា​ង​ក្រោ​យ​។​
​នៅ​ពេ​ល​ដែ​ល​វា​ នៅ​ជា​រថ​យ​ន្ត ​វា​​មាន​ទ​ទឹ​ង​ ​១​,​៧ម.​ ​ក​ម្ព​ស់​២​ម. បណ្តោ​យ៥​,៩​៧​ម. ​ល្បឿ​ន​លឿ​នបំ​​ផុត​ ​​១០​៤​,​៥គ​​​​​​​​​​​​​​.​ម ក្នុ​ង​មួ​យ​ម៉ោ​ង​ ​និ​ង​ដើ​​រដោ​យ​ក​ម្លាំ​ង​ពី​ក​ង់​រថ​យ​​ន្តខា​ង​​ក្រោយ​។​ ​ប៉ុ​ន្តែ​នៅ​ពេ​ល​ប្តូ​រ​ជា​យ​ន្ត​​ហោះ ​​វាមា​ន​ទ​ទឹ​ង​៨,​១​ម.​ ​កម្ព​ស់​២​ម.​ ​បណ្តោ​យ៦​,​០​៦​ម. ​ល្បឿ​ន​លឿ​នបំ​ផុ​ត​ ​១​៨​៥គ.ម ក្នុ​ង​មួយ​ម៉ោ​ង​ ​ និង​ដើ​រ​ដោ​យ​ក​ម្លាំ​ងពី​ស្លា​ប​ច​ក្រ​៤​ ​នៅ​ខាង​ក្រោ​យ​តួ​យ​ន្ត​ហោះ​។
​លោ​ក​ ​ចូ​ណាថា​ន​ ​នី​កូល​សុ​ន​ ​(​Jo​n​a​t​h​an​ ​N​i​ch​o​ls​o​n​)​ ​អ្ន​កនាំ​ពាក្យ​អា​ជ្ញា​ធ​រ​អា​កា​ស​ច​រ​ណ៍​ស៊ី​​វិ​លអង់គ្លេស ​បា​ន​និ​យា​យថា​”​ ​អា​មេ​រិ​​ក​ ​និ​ង​អ​ង់​គ្លេ​ស​ សុ​ទ្ធ​តែ​បាន​ទ​ទួ​ល​ស្គា​ល់​ស្ត​ង់​ដារ​ ​សុ​វត្ថិ​ភា​ព​រ​ប​ស់​រ​ថ​យ​ន្ត​នេះ​ ​អ្ន​ក​អា​ច​បើ​ក​ប​រ​បា​ន​តា​ម​ធ​ម្ម​តា​ឬ​ ​ហោះ​លើ​អា​កា​ស​តា​មចំ​ណូល​ចិ​ត្ត​រ​​បស់​​អ្ន​ក”​​៕






Tata បង្ហាញរថយន្ត​ស្រោប​​មាស​ តម្លៃ​៤,៦​លាន​ដុល្លារ


ថ្ងៃទី​ 02 ខែតុលា ឆ្នាំ2011,
ក្រុមហ៊ុនផលិតរថយន្តTata Group ​បានបង្ហាញរថ​យ​ន្ត​Tata Nano (តាតា​ ណា​នៀ)ថ្មីមួយ​ ​ដែល​មា​នត​ម្លៃ​៤​,៦​លា​ន​ដុ​ល្លារ​អា​មេ​រិក​។
ដំបូង រថយន្តនេះមា​ន​ត​ម្លៃ​ត្រឹ​ម​តែ​៣​.០​០​០​ដុល្លា​រ​អា​មេ​រិ​កប៉ុណ្ណោះ​ ​តែកបា​ន​ប្រែក្លា​យ​ជា​រ​ថ​យ​ន្ត​ដ៏​ថ្លៃបំ​ផុ​ត​ក្នុង​ពិ​ភ​ព​លោក​ ​ក្រោ​យ​ពី​ស្រោ​បដោ​យ​មា​ស ​និ​ង​គ្រឿ​ងអ​ល​ង្កា​រផ្សេ​ង​ៗ​ ដែ​ល​មា​នត​ម្លៃ​៤​,៦​លា​ន​ដុ​ល្លារ​អា​មេ​រិក​។​​ ដោយសហការជាមួយក្រុមហ៊ុនគ្រឿងអលង្ការ Goldplus (ហ្កូលផ្លាស់) ឧស្សាហកម្មផលិតរថយន្ត Titan​ ​I​n​d​u​st​r​y​ បានសម្រេចចិត្តបង្កើតរថយន្ត Tata Nano ដែលថ្លៃបំផុតក្នុងលោក ដោយប្រើអស់មាសទំហំ២២​កា​រ៉ា​ត់​ចំ​នួ​ន៨​០​គ​.ក្រ ប្រាក់សុទ្ធ១៥គ.ក្រ និងត្បូងផ្សេងៗចំនួន១០,០០០គ្រាប់។
រថយន្តដ៏ថ្លៃនេះ ត្រូវបានដាក់តាំងបង្ហាញជាលើកដំបូងនៅមហោស្រពតាតា (Tata Theatre) ក្នុងទីក្រុងមុំបៃ (Mum​b​a​i​)​ ​កាល​ពី​ថ្ងៃ​១​៩​ ​កញ្ញា ហើយនឹងធ្វើដំណើររយៈពេល៦ខែ ក្នុងបណ្តាទីប្រជុំជនប្រទេសឥណ្ឌា ៕

ពី​ង​ពា​ង​ធ្វើ​សំ​បុ​ក​ក្នុ​ង​បំ​ពង់​ផ្សែ​ង​រថ​យ​ន្ត M​a​z​da​ ​ប្រ​មូ​ល​ទិញ​រ​ថ​យន្ត​វិ​ញ ​​​​​​


ថ្ងៃទី​ 22 ខែមីនា ឆ្នាំ2011,
ក្រុ​ម​ហ៊ុ​ន​ផលិ​តរ​ថ​យន្ត ​ដ៏​ល្បី​ល្បាញ​រ​ប​ស់​ជ​ប៉ុ​ន ​ម៉េ​ស្សា​ដា​ ​(M​a​z​ad​a​)​ ​បាន​ប្រ​មូ​ល​កុ​ម៉្ម​ង់​ទិ​ញ​យ​ក​រថ​យ​ន្ត​រ​ប​ស់​ខ្លួ​ន​វិញ​ ទាំ​ងអ​ស់​ប​ន្តាប់ពី​រក​ឃើ​ញ​ថា ​បំ​ពង់​ផ្សែង​រ​ប​ស់​រ​ថ​យន្ត​មា​ន​ពី​ង​ពាង​ធ្វើ​សំ​បុ​កនៅ​ក្នុ​ង​នោះ​ ។​
​ ពួកគេបានប្រមូលទិញរថយន្ត Mazda ឆ្នាំ ២០០៩ និង ២០១០ ចំនួន ៥០.០០០គ្រឿង នៅសហរដ្ឋអាមេរិក និង ១៥.០០០គ្រឿង​ទៀតនៅប្រទេសកាណាដា ម៉ិចសិចកូ និងព័រតូរីកូ ។
មូលហេតុ គឺដោយសារពីងពាងបានធ្វើសំបុកនៅក្នុងបំពង់ផ្សែងរថយន្ត ធ្វើឲ្យស្ទះដល់ឧស្ម័ន ដែលបញ្ចេញតាមបំពង់ ធ្វើឲ្យសម្ពាធខ្យល់កើនឡើងនៅក្នុងធុងសាំង ដែលអាចធ្វើឲ្យផ្ទុះ និងឆេះបាន ។
លោក ជេរឺមី បារនីស (Jeremy Barnes) អ្នកនាំពាក្យរបស់ក្រុមហ៊ុន Mazda បាននិយាយថា “ពួកយើងមិនដឹងថា ហេតុអ្វីបានជាពីងពាងពណ៌លឿងប្រភេទនេះ ធ្វើសំបុកនៅក្នុងបំពង់ផ្សែងរងយនុ្តនោះទេ ដូចនេះ ដើម្បីការពារគ្រោះថ្នាក់ គឺមានតែ​ហាម​ប្រជាជនកុំឲ្យប្រើតែប៉ុណ្ណោះ ទើបពួក​យើង​សម្រេច​ប្រមូល​ទិញវិញទាំងអស់”៕

Volkswagen XL1​ រថយន្ត​ស៊េរី​ថ្មី​ ស៊ី​សាំង​តិច​បំផុត​​


ថ្ងៃទី​ 25 ខែមិថុនា ឆ្នាំ2011, ម៉ោង 09:01 AM ប្រែសម្រួលៈ សុខ ខា


ថ្មី​ៗ​នេះ​ក្រុ​មហ៊ុ​ន​ផ​លិ​ត​រថ​យ​ន្ត​ ​V​ol​k​s​w​ag​e​n​ (​ ​វ៉ុ​ល​ស៍វ៉ាហ្គែ​ន​ ​) ​បាន​ដា​ក់តាំ​ង​ប​ង្ហាញ​រ​ថ​យ​ន្ត ​V​o​l​k​sw​a​g​e​n​ ​XL1​ ​​ស៊េ​​រី​ថ្មី​ ស៊ីសាំ​ង​តិ​ច​បំផុ​ត​នៅ​ក្នុ​ង​ម​ជ្ឈម​ណ្ឌ​ល​តាំ​ងពិព័រណ៍​រ​ថ​យ​ន្តប្រ​ទេ ​ស​កា​តារ​ ​(​ ​Q​at​a​r​ ​m​o​to​ ​s​h​o​w​ )​ ​។​
V​ol​k​s​wa​g​e​n​ ​XL1​ ​ជា​ប្រ​ភេទ​រ​ថ​យន្ត​ ​២​កៅ​អី ​ម៉ា​ស៊ី​ន​ ​80​0​c​c​ T​D​I​ ​ស៊ីសាំ​ង​២​ ភ្ជា​ប់ទៅ​នឹ​ងម៉ូ​ទ័​រ​អ​គ្គិ​សនី​ ​មា​នប្រ​វែ​ង​ជិ​ត​៤ម៉ែ​ត្រ​ ​ទ​ម្ងន់​៧​៩​៥​គ.​ក្រ​ រ​ច​នា​ជុំវិ​ញ​ ​ដោ​យ​សរ​សៃ​កា​បូន​ ​ពា​ស​ដោ​យប៉ូ​លី​មែរ​ ​ផ្នែ​ក​ខាង​ក្រៅ​ ដែ​ល​ធ្វើឲ្យ​វា​មើល​ទៅ​ភ្លឺ​រ​លើ​បរ​លោ​ង​ ​គួរ​ឲ្យ​ទា​ក់​ទាញ​ ​វា​អា​ចប​ង្កើ​ន​ល្បឿ​ន​ពី ០​ទៅ​៩​៦​គ​.ម​ក្នុ​ង​មួ​យ​ម៉ោង​ ​ក្នុ​ងរ​យៈ​ពេ​ល​ត្រឹម​តែ​១​១​,​៩វិ​នា​ទី​ ​និង​មា​ន​ល្បឿន​អ​តិ​ប​រិ​មា ​១​៥​៨,​៦​គ​.ម​ ​ក្នុ​ង​មួយ​ម៉ោ​ង ​។​

V​ol​k​s​w​a​ge​n​ ​XL1​ ​គ្រោ​ងនឹ​ង​ចេញ​ល​ក់​លើ​ទី​ផ្សា​រអ​ង់​គ្លេ​ស ​និ​ង​អា​ល្លី​ម៉ង់​ក្នុ​ង​ឆ្នាំ​២​០១​៣​ខាងមុ​ខនេះ​ហើ​យ​ ៕

Vokswagen TIGUAN 2011


ថ្ងៃទី​ 28 ខែមករា ឆ្នាំ2011,
     Volkswagen Tiguan ២០១១ (វ៉ុល​ស៍វ៉ា​ហ្គែន ទីគួន ២០១១) ជា​រថយន្ត​ទំនើប សម្រាប់​តម្រូវ​ការ​មនុស្ស​សម័យ​ថ្មី ជាមួយ​នឹង​រាង​ធំទូ​លាយ និង​មាន​ការ​កែ​ប្រែ​ផ្នែក​ខាងមុខ និងម៉ាស៊ីនខ្លះៗ
 ដើម្បីឱ្យកាន់តែទំនើបជាងមុន។
     ការរចនា​ផ្នែក​ខាង​ក្រៅ ៖ មាន ៣ម៉ូដែល KW S/ SE nig SEL។ តួរថយន្ត​ផ្នែកខាងក្រៅ មានការកែច្នៃ​បន្តិចបន្តួច ជាពិសេស ផ្នែកខាងមុខ ខណៈដែល​ផ្នែកក្រោយ នៅរក្សាទ្រង់ទ្រាយ​ដើមស្រដៀងទៅនឹង​រថយន្តស៊េរី ២០១០ ដែរ។
     លការរចនាផ្នែក​ខាងក្នុង ៖ ម៉ាស៊ីន ២.០លីត្រ ស៊ីឡាំង ៤ និងកម្លាំង​ម៉ាស៊ីន ២០០សេះ។ ផ្នែកខាងក្នុង​ធំទូលាយ ជាពិសេស កៅអីជួរក្រោយ​អាចរំកិលទៅមុខ ឬថយក្រោយបាន ១៥,២៤ស.ម ដែលអាចឱ្យ​អ្នករំកិលទំហំ នៃកន្លែងផ្ទុកអីវ៉ាន់ បាំងខាងក្រោយ ឬកន្លែងដាក់ជើង សម្រាប់អ្នក​ជិះកៅអីក្រោយ​តូច ឬធំបាន។ រថយន្ត​នេះ ស៊ីសាំង ៣,៧៨លីត្រ ក្នុងចម្ងាយផ្លូវ ៣០,៥៧គ.ម ក្នុងក្រុង ឬ ៤១,៨៤គ.ម ក្រៅក្រុង សម្រាប់រថយន្ត​ប្រើលេខដៃ និងចម្ងាយផ្លូវ ២៨,៩៦គ.ម ក្នុងក្រុង ឬ៣៨,៦២គ.ម ក្រៅក្រុង សម្រាប់លេខ​ស្វ័យប្រវត្តិ។
     លប្រព័ន្ធសុវត្ថិភាព ៖ ប្រព័ន្ធហ្វ្រាំង Antilock brakes និងបំពាក់ទៅ​ដោយពោង​សុវត្ថិភាព។ ក្រុមហ៊ុននឹង​លក់ចេញ ក្នុងតម្លៃពី ២៣.៤៨៥ ទៅ ៣៧.០៥០ដុល្លារ៕

TOYOTA Tundra 2011


ថ្ងៃទី​ 28 ខែមករា ឆ្នាំ2011,

     Toyota Tundra ២០១១ (តូយ៉ូតា ធុនដ្រា ២០១១) មាន ៣ម៉ូ​ដែលគឺ រថយន្ត​ធម្មតា (Regular Cab) មាន​ទ្វារ២, Tundra Double Cab មាន​ទ្វារ​៤ និង Tundra Crew Max ទ្វារ​ធំៗ​៤។
     សម្រាប់​រថយន្ត​ស៊េរី ២០១១នេះ ពុំ​សូវ​មាន​លក្ខណៈ​ខុស​
ពី​ស៊េរី​ចាស់​ប៉ុន្មានទេ ប៉ុន្តែ អ្វី​ដែល​ប្លែក​នោះ គឺ​កន្លែង​គោះ​ក្រញមបារី ត្រូវបានដាក់ជំនួសដោយព្រី សាកភ្លើង ដែលមានថាមពល ១២វ៉ុលវិញ និងការកែច្នៃ​ផ្នែក​ខាង​មុខ ឱ្យមានរាង​ខុសពីមុន​បន្តិចបន្តួច។ ផ្នែកខាងក្នុង បំពាក់ដោយ​ម៉ាស៊ីន 4/6lIRt V-8  គ្រប់ម៉ូដែល ឧបករណ៍ចាក; MP3/ USB សម្រាប់​ភ្ជាប់​ជាមួយ​​នឹង iPod, ពលុតៀតៀហ កាមេរ៉ាសម្រាប់មើលខាងក្រោយ និងវីដេអូ DVD សម្រាប់ការកម្សាន្តទៀតផង។ ដំបូលអាចបើកបាន សម្រាប់តែម៉ូដែល Crew Max ប៉ុណ្ណោះ។
     ដោយឡែក ចំពោះប្រព័ន្ធសុវត្ថិភាពវិញ បំពាក់ដោយប្រព័ន្ធហ្វ្រាំង Antilock សម្រាប់កង់ទាំង៤ ប្រព័ន្ធការពារភាពរអិល និងការកកិត ពោងសុវត្ថិភាព។
     ក្រុមហ៊ុននឹងចេញលក់ ចាប់ពីតម្លៃ ២៤.៩១០ដុល្លារ ដល់ ៤៣.៤៣០ដុល្លារ ទៅតាមម៉ូដែលនីមួយៗ៕

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons