Sunday, March 11, 2012

ឡាន Mecerdes Sprinter ប្រើស្ទីល Airforce One


 
Wednesday, 11-03- 2012- 02:33
ក្រុមហ៊ុន Hartmann បានធ្វើអោយ​ សម្ភារៈខាងក្នុងនៃរថយន្ដពាណិជ្ជ កម្ម Mercedes Sprinter
មានស្ទីលដូច ជាសម្ភារៈនៅក្នុង Airforce One  របស់ប្រធានាធិបតិអាមេរិក។នៅក្នុងរថយន្ដនេះ មានកៅអី ៤ដោយឡែកពីគ្នា ក្នុងកៅអីខាងមុខអាចបង្វិល ១៨០អង្សាមកខាងក្រោយ។ តុមូលចល័តមួយអាចបត់ ឬបញ្ចេញ នៅចំកណ្ដាលអាចអោយយើងដាក់ពែងកាហ្វេ ឬលេងអ៊ុក ក៏បាន។
បន្ទាប់ពីជួរកៅអីក្រោយ គឺជាកន្លែងដាក់ទូទឹកកក ទូដាក់ចាន ស្លាបព្រា ម៉ាស៊ីនលាយកាហ្វេនិងព្រីភ្លើង 12V ។  ចំណែកប្រព័ន្ធអំពូលភ្លើងវិញក៏ត្រូវបានរៀបចំយ៉ាងត្រឹមត្រូវនៅលើរថយន្ដបង្កការងាយស្រួលដល់អ្នកប្រើប្រាស់។
រីឯផ្នែកខាងក្រៅនៃរថយន្ដ Sprinter របស់ក្រុមហ៊ុនអាឡឺម៉ង់នេះ នៅតែរក្សាដូចដើម។ ម៉ូដែលរថយន្ដពាណិជ្ជ​កម្ម Sprinter ក៏មានប្រភេទដែលមានកៅអីដល់ទៅ ១៦ និងប្រើប្រាស់ម៉ាស៊ីនdiesel ២.២លីត្រ៕


0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons