Sunday, March 11, 2012

Vokswagen TIGUAN 2011


ថ្ងៃទី​ 28 ខែមករា ឆ្នាំ2011,
     Volkswagen Tiguan ២០១១ (វ៉ុល​ស៍វ៉ា​ហ្គែន ទីគួន ២០១១) ជា​រថយន្ត​ទំនើប សម្រាប់​តម្រូវ​ការ​មនុស្ស​សម័យ​ថ្មី ជាមួយ​នឹង​រាង​ធំទូ​លាយ និង​មាន​ការ​កែ​ប្រែ​ផ្នែក​ខាងមុខ និងម៉ាស៊ីនខ្លះៗ
 ដើម្បីឱ្យកាន់តែទំនើបជាងមុន។
     ការរចនា​ផ្នែក​ខាង​ក្រៅ ៖ មាន ៣ម៉ូដែល KW S/ SE nig SEL។ តួរថយន្ត​ផ្នែកខាងក្រៅ មានការកែច្នៃ​បន្តិចបន្តួច ជាពិសេស ផ្នែកខាងមុខ ខណៈដែល​ផ្នែកក្រោយ នៅរក្សាទ្រង់ទ្រាយ​ដើមស្រដៀងទៅនឹង​រថយន្តស៊េរី ២០១០ ដែរ។
     លការរចនាផ្នែក​ខាងក្នុង ៖ ម៉ាស៊ីន ២.០លីត្រ ស៊ីឡាំង ៤ និងកម្លាំង​ម៉ាស៊ីន ២០០សេះ។ ផ្នែកខាងក្នុង​ធំទូលាយ ជាពិសេស កៅអីជួរក្រោយ​អាចរំកិលទៅមុខ ឬថយក្រោយបាន ១៥,២៤ស.ម ដែលអាចឱ្យ​អ្នករំកិលទំហំ នៃកន្លែងផ្ទុកអីវ៉ាន់ បាំងខាងក្រោយ ឬកន្លែងដាក់ជើង សម្រាប់អ្នក​ជិះកៅអីក្រោយ​តូច ឬធំបាន។ រថយន្ត​នេះ ស៊ីសាំង ៣,៧៨លីត្រ ក្នុងចម្ងាយផ្លូវ ៣០,៥៧គ.ម ក្នុងក្រុង ឬ ៤១,៨៤គ.ម ក្រៅក្រុង សម្រាប់រថយន្ត​ប្រើលេខដៃ និងចម្ងាយផ្លូវ ២៨,៩៦គ.ម ក្នុងក្រុង ឬ៣៨,៦២គ.ម ក្រៅក្រុង សម្រាប់លេខ​ស្វ័យប្រវត្តិ។
     លប្រព័ន្ធសុវត្ថិភាព ៖ ប្រព័ន្ធហ្វ្រាំង Antilock brakes និងបំពាក់ទៅ​ដោយពោង​សុវត្ថិភាព។ ក្រុមហ៊ុននឹង​លក់ចេញ ក្នុងតម្លៃពី ២៣.៤៨៥ ទៅ ៣៧.០៥០ដុល្លារ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons