Sunday, March 11, 2012

Tata បង្ហាញរថយន្ត​ស្រោប​​មាស​ តម្លៃ​៤,៦​លាន​ដុល្លារ


ថ្ងៃទី​ 02 ខែតុលា ឆ្នាំ2011,
ក្រុមហ៊ុនផលិតរថយន្តTata Group ​បានបង្ហាញរថ​យ​ន្ត​Tata Nano (តាតា​ ណា​នៀ)ថ្មីមួយ​ ​ដែល​មា​នត​ម្លៃ​៤​,៦​លា​ន​ដុ​ល្លារ​អា​មេ​រិក​។
ដំបូង រថយន្តនេះមា​ន​ត​ម្លៃ​ត្រឹ​ម​តែ​៣​.០​០​០​ដុល្លា​រ​អា​មេ​រិ​កប៉ុណ្ណោះ​ ​តែកបា​ន​ប្រែក្លា​យ​ជា​រ​ថ​យ​ន្ត​ដ៏​ថ្លៃបំ​ផុ​ត​ក្នុង​ពិ​ភ​ព​លោក​ ​ក្រោ​យ​ពី​ស្រោ​បដោ​យ​មា​ស ​និ​ង​គ្រឿ​ងអ​ល​ង្កា​រផ្សេ​ង​ៗ​ ដែ​ល​មា​នត​ម្លៃ​៤​,៦​លា​ន​ដុ​ល្លារ​អា​មេ​រិក​។​​ ដោយសហការជាមួយក្រុមហ៊ុនគ្រឿងអលង្ការ Goldplus (ហ្កូលផ្លាស់) ឧស្សាហកម្មផលិតរថយន្ត Titan​ ​I​n​d​u​st​r​y​ បានសម្រេចចិត្តបង្កើតរថយន្ត Tata Nano ដែលថ្លៃបំផុតក្នុងលោក ដោយប្រើអស់មាសទំហំ២២​កា​រ៉ា​ត់​ចំ​នួ​ន៨​០​គ​.ក្រ ប្រាក់សុទ្ធ១៥គ.ក្រ និងត្បូងផ្សេងៗចំនួន១០,០០០គ្រាប់។
រថយន្តដ៏ថ្លៃនេះ ត្រូវបានដាក់តាំងបង្ហាញជាលើកដំបូងនៅមហោស្រពតាតា (Tata Theatre) ក្នុងទីក្រុងមុំបៃ (Mum​b​a​i​)​ ​កាល​ពី​ថ្ងៃ​១​៩​ ​កញ្ញា ហើយនឹងធ្វើដំណើររយៈពេល៦ខែ ក្នុងបណ្តាទីប្រជុំជនប្រទេសឥណ្ឌា ៕

0 comments:

Post a Comment

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Best Buy Coupons